Terms & Conditions


លក្ខខណ្ឌនិងការកំណត់

ក្រុមហ៊ុន សឹកសេសម៉រ៍ បីអ៊ីង ចំកាត់ (មហាជន) សូមស្វាគមន៍លោកអ្នកប្រើប្រាស់សេវាកម្មទាំងអស់គ្នាមកកាន់គេហទំព័រដែលស្ថិតក្នុងការគ្រប់គ្រង់របស់ក្រុមហ៊ុន ដោយគេហទំព័រនេះនឹងផ្ដល់សេវាកម្មព័ត៌មាន ផ្ដល់ដំណឹង និង/ឬប្រភេទអត្ថបទផ្សេងៗ ដល់អ្នកផ្ដល់សេវាកម្ម ក្រោមលក្ខខណ្ឌនិងការកំណត់ ដូចតទៅនេះ

អ្នកប្រើប្រាស់អ៊ិនធឺរណែតទាំងអស់ដឹងហើយថា ការចូលប្រើគេហទំព័រនេះក៏ដូចជាបើកទំព័រគេហទំព័រផ្សេងៗ ដែលស្ថិតក្នុងគេហទំព័រនេះ ការប្រើប្រាស់សេវាកម្មផ្សេងៗ របស់អ្នកនៅក្នុងគេហទំព័រមួយនេះ ចាត់ទុកថាអ្នកបានយល់ព្រមគោរពតាមលក្ខខណ្ឌ និងគោលការណ៍ផ្សេងៗ តាមដែលបានបង្ហាញនៅលើគេហទំព័រនេះ និងព្រមទទួលយកគោលការណ៍និងលក្ខខណ្ឌក្នុងការផ្ដល់សេវាកម្មរបស់ក្រុមហ៊ុនគ្រប់ប្រការហើយលោកអ្នកស្គាល់ថាជាគេហទំព័ររបស់ក្រុមហ៊ុន វាគ្រាន់តែជាឧបករណ៍ផ្ដល់ព័ត៌មានសម្រាប់អ្នកប្រើសេវាកម្មប៉ុណ្ណោះ ប្រសិនបើអ្នកមិនយល់ព្រមឬបដិសេធមិនបានគោរពតាមលក្ខខណ្ឌ និងការកំណត់ផ្សេងៗ សូមធ្វើការផ្អាកទស្សនានិងប្រើប្រាស់គេហទំព័រនេះ

1. កម្មសិទ្ធិបញ្ញា

បណ្ដាទិន្នន័យ អត្ថបទ មាតិកា រូបភាព វីដេអូ សម្លេង និមិត្តសញ្ញា កម្មវិធីកុំព្យូទ័រ និង/រឺផ្នែកណាមួយនៃគេហទំព័រនេះ ឬរូបភាពក្រាហ្វិកទាំងឡាយ បានរចនាឡើងដោយក្រុមហ៊ុន ដែលទទួលបានការអនុញ្ញាតិស្របតាមច្បាប់ សន្ធិសញ្ញាអន្តរជាតិ និង/រឺជាកម្មសិទ្ធផ្ទាល់ផ្សេងៗ ហើយស្របច្បាប់នៃប្រទេសថៃនិងក្រៅប្រទេសផ្សេងៗ តែមិនបញ្ជាក់ចំពោះ កម្មសិទ្ធ ពាណិជ្ជសញ្ញា សញ្ញាសេវាកម្ម ឈ្មោះពាណិជ្ជកម្ម មូលដ្ឋានទិន្នន័យ ការសម្ងាត់នៃពាណិជ្ជកម្ម ប៉ាតង់ (Know how) មូលដ្ឋានទិន្នន័យអតិថិជន ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក និងសិទ្ធិនៃកម្មសិទ្ធិមិនថាក្នុងទម្រង់ណាមួយ ក៏ដោយ។ល។ ដែលជាកម្មសិទ្ធិ សិទ្ធិជាម្ចាស់ កម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន

ពាក្យថា ក្រុមហ៊ុន ពាក្យនេះរួមទាំងនិមិត្តសញ្ញាសម្គាល់ និងឈ្មោះផលិតផល ចាត់ទុកជានិមិត្តសញ្ញាសម្គាល់ពាណិជ្ជកម្មឬឈ្មោះពាណិជ្ជកម្មឬនិមិត្តសញ្ញាសេវាកម្មរបស់ក្រុមហ៊ុន សម្រាប់បណ្ដានិមិត្តសញ្ញាពាណិជ្ជកម្ម ឈ្មោះពាណិជ្ជកម្ម និមិត្តសញ្ញាសេវាកម្ម ឈ្មោះផលិតផល និងនិមិត្តសញ្ញាផ្សេងៗ អ្វីទាំងអស់ដែលបង្ហាញនៅលើគេហទំព័រនេះត្រូវបានប្រើដើម្បីតុបតែងរូបរាងរបស់គេហទំព័រហើយដើម្បីផលប្រយោជន៍របស់ម្ចាស់សញ្ញាសម្គាល់ឬផលិតផលនោះ ដោយប្រើវាមិនមានចេតនាដើម្បីធ្វើអ្វីផ្សេងៗ ដែលជាការបំពានលើកម្មសិទ្ធិពាណិជ្ជសញ្ញា លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះនៅលើគេហទំព័រ។

លោកអ្នកយល់ព្រមនិងព្រមទទួលថា គេហទំព័ររបស់ក្រុមហ៊ុននេះគ្រាន់តែជាការទំនាក់ទំនងផ្នែកកណ្ដាលក្នុងការបង្ហោះ ព័ត៌មាន និង/ឬ អត្ថបទសម្រាប់តែអ្នកប្រើសេវាកម្មតែប៉ុណ្ណោះ ក្នុងករណីមានវិវាទណាមួយកើតឡើងនៃច្បាប់ អ្នកយល់ព្រមលះបង់សិទ្ធការទាមទារណាមួយចំពោះផ្លូវច្បាប់ មិនថាស៊ីវិលឬព្រហ្មទណ្ឌ មកលើក្រុមហ៊ុន និង/ឬនាយកក្រុមហ៊ុន

2. ការប្រើប្រាស់សេវាកម្ម

បណ្ដាទិន្នន័យ ឬឯកសារ ដែលបង្ហាញលើគេហទំព័រនេះ លោកអ្នកយល់ស្របនិងព្រមទទួលថា អ្នកប្រើប្រាស់គេហទំព័រនេះមានសិទ្ធត្រឹមតែចូលមើល ទាញយក បង្ហោះខ្លឹមសារនិងសរសេរខ្លឹមសារដូចបានពោល ដើម្បីជាសពីការប្រើផលប្រយោជន៍ផ្ទាល់ខ្លួន ហើយគឺសម្រាប់គោលបំណងស្របច្បាប់ក្រោមល័ក្ខខ័ណ្ឌទាំងនេះដែលមានចែងនៅលើគេហទំព័រនេះតែប៉ុណ្ណោះ ហើយនឹងមិនប្រើប្រាស់គេហទំព័រនេះសម្រាប់គោលបំណងពាណិជ្ជកម្មឬផលប្រយោជន៍ផ្សេងទៀតដែលផ្ទុយនឹងច្បាប់និងសីលធម៌សាធារណៈ ឬប្រើគេហទំព័រនេះក្នុងផ្លូវបោកបញ្ឆោតឬបង្កភាពខូចខាតដល់បុគ្គលណាម្នាក់ឡើយ អ្នកប្រើប្រាស់គេហទំព័រយល់ព្រមរាល់ការជូនដំណឹងទាក់ទងនឹងការរក្សាសិទ្ធិនិងសិទ្ធិជាកម្មសិទ្ធិផ្សេងទៀតដែលមាននៅលើគេហទំព័រនេះ ដោយអ្នកប្រើប្រាស់គេហទំព័រពុំត្រូវធ្វើការចម្លង ឬរក្សាទុក ឬទាញយកព័ត៌មានទាំងក្នុងទម្រង់ឯកសារឬក្នុងប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិច ផ្ញើរ ផ្ទេរ រៀបចំ បង្ហោះ ព្រីន ធ្វើឡើងម្តងទៀត បង្កើតការងារដែលអភិវឌ្ឍ បង្ហាញ ចែករំលែកខ្ចាត់ខ្ចាយ លក់ ផ្ដល់សិទ្ធិ ជួល ដាក់ជួល ឬផ្ទេរខ្លឹមសារណាមួយ ចំពោះភាគីទីបីទោះពាណិជ្ជកម្មឬទទួលបានអត្ថប្រយោជន៍ឬតាមមធ្យោបាយណាក៏ដោយដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពីក្រុមហ៊ុន ក្រៅពីនេះ អ្នកនឹងមិនគួរមានទង្វើរបែបណាមួយមិនថាជាទម្រង់ឯកសាររឺជាទម្រង់បែបបទអេឡិចត្រូនិច ឬមធ្យោបាយណាក៏ដោយ ដូចតទៅនេះ

  • ធ្វើឡើងម្តងទៀត រៀបចំព្រីនជាថ្មី ការថតចម្លង កែច្នៃ ទាញយក បង្ហោះ បិតប្រកាស បើកបង្ហាញ លាក់ទុក ឬធ្វើឱ្យវាលេចមុខចំពោះសាធារណៈជន ការងារណាដែលខុសច្បាប់ឬគ្មានសីលធម៌ដោយមិនបានទទួលការអនុញាតិជាលាយលក្ខណ៍អក្សរទុកជាមុន
  • ការធ្វើល្មើសលើកម្មសិទ្ធិបញ្ញា ដូចជា កម្មសិទ្ធិ ប៉ាតង់ និមិត្តសញ្ញាពាណិជ្ជកម្ម ការសម្ងាត់នៃពាណិជ្ជកម្ម ឬកម្មសិទ្ធិបញ្ញាផ្សេងៗ ទៅតាមដែលច្បាប់បានកំណត់ទុកមិនថាដោយវិធីណាឡើយ
  • ទាញយក បង្ហោះ បិតប្រកាស ឬ ទង្វើរផ្សេងៗ ដើម្បីស្វែងរកផលប្រយោជន៍ដោយមិនមិនត្រឹមត្រូវពីខ្លឹមសារ ឬអត្ថបទផ្សេងៗ ពីគេហទំព័រនេះដោយផ្ទុយពីការទទួលស្គាល់ជាលាយលក្ខណ៍អក្សរជាមុនពីក្រុមហ៊ុន និង/រឺបិទផ្សាយឬលេចចេញសារដែលបណ្តាលឱ្យខូចខាតដល់ក្រុមហ៊ុន សមាជិកអ្នកប្រើប្រាស់អ៊ីនធឺណិត និង/រឺ បុគ្គលខាងក្រៅ
  • បង្ហោះ បិតប្រកាស ផ្ញើរអ៊ីម៉ែល ឬធ្វើសកម្មភាពផ្សេងទៀតដែលបណ្តាលឱ្យមានការរំខានឬជ្រៀតជ្រែកចូលក្នុងប្រព័ន្ធកុំព្យូទ័រដោយការចម្លងវីរុស (Virus) ឬកម្មវិធីកុំព្យូទ័រតាមទម្រង់ផ្សេងៗ ដែលរចនាឡើងដើម្បីរារាំង បំផ្លាញ កំណត់ប្រតិបត្តិការប្រព័ន្ធកុំព្យូទ័រ ឬផ្នែកនៃរឹងកុំព្យូទ័រ (Computer Hardware) ឬកម្មវិធីកុំព្យូទ័រ នៅក្នុងការទំនាក់ទំនងរបស់សមាជិកនៃក្រុមហ៊ុនឬអ្នកប្រើប្រាស់អ៊ីនធឺណិត រឺ បុគ្គលខាងក្រៅ
  • ប្រើកម្មវិធីកុំព្យូទ័រ រារាំង ជ្រៀតជ្រែកការងារឬសេវាកម្មរបស់ក្រុមហ៊ុន ឬកុំព្យូទ័រ និងប្រព័ន្ធកុំព្យូទ័ររបស់បុគ្គលខាងក្រៅ
  • ធ្វើសកម្មភាពណាមួយ ផ្ទុយពីសេចក្តីជូនដំណឹងឬគោលនយោបាយក្រុមហ៊ុនដែលមានចែងក្នុងល័ក្ខខ័ណ្ឌទាំងនេះ ការកែប្រែបន្ថែមពីការកំណត់និងលក្ខខណ្ឌដែលក្រុមហ៊ុននឹងបិតប្រកាសឬ កំណត់ឡើងនៅពេលក្រោយ

ប្រសិនបើក្រុមហ៊ុនដឹងថាអ្នកធ្វើអ្វីមួយផ្ទុយពីការកំណត់ និងលក្ខខណ្ឌដែលបានកំណត់ក្នុងគេហទំព័រនេះ ក្រុមហ៊ុនមានសិទ្ធិបញ្ឈប់សេវាកម្មជូនអ្នកដោយពុំចាំបាច់ជូនដំណឹងជាមុន និង/ឬអាចចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកព្រោះក្រុមហ៊ុនយល់ថាសមរម្យភ្លាមៗ។

3. ការកំណត់​នៃ​ការទទួលខុសត្រូវ

អ្នកយល់ព្រមនិងទទួលយក ព័ត៌មានខ្លះមាននៅក្នុងគេហទំព័រនេះ សេចក្តីថ្លែងការណ៍បែបនេះត្រូវបានសរសេរឬបង្កើតឡើងដោយបុគ្គលទីបីឬអ្នកប្រើប្រាស់គេហទំព័រមួយផ្នែកខ្លះ ដែលមិនទាក់ទងនិងស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន ក្រុមហ៊ុនពុំទទួលខុសត្រូវអ្វីទាំងអស់ ដែលកើតឡើងពីមាតិកាឬខ្លឹមសារដូចបានពោល មិនថាវាជាការខូចខាត ការប្ដឹង ទាមទារ ឬទង្វើរការល្មើសណាមួយ មិនថាស៊ីវិលឬព្រហ្មទណ្ឌទេ ឧក្រិដ្ឋកម្មកុំព្យូទ័រឬទំនួលខុសត្រូវណាមួយ ក្នុងផ្លូវច្បាប់ ដែលប៉ះពាល់ដល់ឧបករណ៍កុំព្យូទ័រ ទ្រព្យ សិទ្ធិ ឬទ្រព្យសម្បត្តិណាមួយ ដែលទាក់ទងនឹងអ្នកឬបុគ្គលទីបី មិនថាតាមកាតព្វកិច្ចកិច្ចសន្យា បំពាន ការទទួលខុសត្រូវនៃព្រហ្មទណ្ឌ ឬដោយប្រការផ្សេងៗ

ក្នុងករណីមានការយឺតយ៉ាវ មានកំហុសឆ្គង មិនត្រឹមត្រូវគ្រប់គ្រាន់ បញ្ឈប់ស្ងៀម មិនអាចចូលក្នុងប្រព័ន្ធបាន ឬព័ត៌មាននៅលើគេហទំព័រនេះដោយសារតែមានការរំខានរបស់បុគ្គលឬខាងអេឡិចត្រូនិច ក្រុមហ៊ុនមិនធានាថាអាចចូលបានទេ ហើយការប្រើប្រាស់ព័ត៌មាននៅលើគេហទំព័រនឹងត្រូវបានបន្តហើយមិនទទួលខុសត្រូវចំពោះលទ្ធផលនៃការរំខានណាមួយដែលកើតឡើងនោះទេ ទោះយ៉ាងណាក៏ដោយក្រុមហ៊ុននឹងព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីផ្ដល់នូវភាពត្រឹមត្រូវទៀងត្រង់ ភាពត្រឹមត្រូវនិងភាពជឿជាក់នៃព័ត៌មាន ក្រុមហ៊ុនទទួលបានព័ត៌មានពីប្រភពដែលអាចទុកចិត្តបាន និងស្ថិតនៅលើមូលដ្ឋាននៃទំនុកចិត្តបានក្នុងលំដាប់មួយ ទាំងនេះ ក្រុមហ៊ុន គណៈកម្មាការ អ្នកចាត់ចែងទូទៅ អ្នកគ្រប់គ្រង បុគ្គលិក កូនឈ្នួល តំណាងចែកចាយឬទីប្រឹក្សារបស់ក្រុមហ៊ុន ដោយមិនទទួលខុសត្រូវនៅលើគេហទំព័រដែលរួមទាំងទិន្នន័យ ខ្លឹមសារ លទ្ធផលនៃកំហុសឆ្គងឬការលុបចោលណាមួយ មិនថាបណ្តាលមកពីកិច្ចសន្យា ការបំពាន ការធ្វេសប្រហែស ឬសារហេតុផ្សេងណាមួយ ដែលអាចនឹងបង្ករឡើង ក្រៅពីនេះក្រុមហ៊ុនមិនធានានូវភាពត្រឹមត្រូវនិងពេញលេញ នៃទិន្នន័យដូចបានពោលឡើងនោះឡើយ

ក្រុមហ៊ុនមិនធានាថា គេហទំព័ររបស់ក្រុមហ៊ុនមិនមានកម្មវិធីឬឯកសារណាមួយដែលអាចបំផ្លាញប្រព័ន្ធអ្នកប្រើប្រាស់រួមទាំងវីរុស មេរោគកុំព្យូទ័រ Trojan Horse, spyware ឬឯកសារអន្តរាយផ្សេងៗហើយនឹងមិនទទួលខុសត្រូវចំពោះការខាតបង់ ការបាត់បង់ ថ្លៃសំណង ថ្លៃចំណាយ ឬថ្លៃបាត់បង់ ដែលបណ្ដាលពីកម្មវិធីឬឯកសារដែលអាចបង្កការខូចខាតដូចបានពោល ក្រៅពីនេះក្រុមហ៊ុនមិនទទួលខុសត្រូវចំពោះការខូចខាតដែលបណ្តាលមកពីការមានទំនាក់ទំនងតាមបណ្តាញទូរស័ព្ទ ការប្រាស្រ័យទាក់ទងឥតខ្សែ មធ្យោបាយទំនាក់ទំនងផ្សេងៗ និងឧបករណ៍ ដែលប្រើក្នុងការចូលប្រើសេវាកម្មគេហទំព័រនេះ

ក្រុមហ៊ុនមិនទទួលខុសត្រូវ ចំពោះអ្នកប្រើប្រាស់គេហទំព័រឬជនណាម្នាក់ចំពោះការខូចខាតឬគ្រោះថ្នាក់ណាមួយដែលអាចកើតឡើងពីការប្រើប្រាស់គេហទំព័រ ទាំងហេតុដែលស្ថិតនៅបរិវេណខាងក្រៅការគ្រប់គ្រង ឬពីមូលហេតុការធ្វេសប្រហែសក្នុងការប្រមូលព័ត៌មាន រក្សាទិន្នន័យទុក ការបកប្រែ ការកែសម្រួល ការសរសេរ របាយការណ៍ ឬការផ្តល់ព័ត៌មានណាមួយ

ក្រុមហ៊ុនមិនទទួលខុសត្រូវចំពោះអ្នកប្រើប្រាស់គេហទំព័រឬនរណាម្នាក់សម្រាប់ការទាមទារណាមួយឡើយ មិនថាតាមកិច្ចសន្យា ក្នុងការបំពាន រួមទាំងហេតុផលផ្សេងណាមួយ ដែលកើតឡើងពីខ្លឹមសារ ឬពីការប្រើប្រាស់គេហទំព័រឬទាក់ទងនឹងការប្រើប្រាស់គេហទំព័រ ការសម្រេចចិត្ត ឬទង្វើរផ្សេងៗ ដែលបណ្តាលមកពីការជឿទុកចិត្តលើខ្លឹមសាររបស់អ្នកប្រើប្រាស់គេហទំព័រ ឬការខូចខាត ការបាត់បង់ ថ្លៃសំណង ឬទំនួលខុសត្រូវផ្សេងៗ រួមទាំងការបាត់បង់ព័ត៌មានឬអត្ថប្រយោជន៍ ទោះបីជាក្រុមហ៊ុនត្រូវបានជូនដំណឹងថាការខូចខាតដូចបានពោលឡើងក៏ដោយ។

ចំណុចលើកលែងការទទួលខុសត្រូវរបស់ក្រុមហ៊ុនដូចតទៅនេះ រួមទាំងកំហុសឆ្គងពីការផ្ដល់សេវាកម្មព័ត៌មាន និង/ឬ អត្ថបទ បញ្ជូននិងទទួលព័ត៌មានឬសកម្មភាពផ្សេងៗ របស់ក្រុមហ៊ុន ដៃគូអាជីវកម្មរបស់ក្រុមហ៊ុន រួមអ្នកផ្តល់សេវាកម្មឬអ្នកប្រើប្រាស់សេវាកម្មអ៊ីនធឺណេតផ្សេងៗ

4. ការផ្ដល់សិទ្ធិនៃខ្លឹមសារលើគេហទំព័រ

ខ្លឹមសារ គំនូរឬព័ត៌មានផ្សេងៗ នៅលើគេហទំព័រ ផ្នែកខ្លះប្រមូលព័ត៌មានពីប្រភពផ្សេងៗ មកដើម្បីជាឯកសារ ចំណេះដឹងនិងអត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់សេវាកម្ម ដែលក្រុមហ៊ុនបានខិតខំប្រឹងប្រែងក្នុងប្រមូលព័ត៌មានផ្សេងៗ អោយបានត្រឹមត្រូវ និងទាន់សម័យជាដរាប ទោះយ៉ាងណាក៏ដោយ ក្រុមហ៊ុនមិនធានាការទុកចិត្ត ភាពត្រឹមត្រូវ និងភាពទាន់សម័យនៃទិន្នន័យដូចការពោល អ្នកយល់ព្រមនិងទទួលយក ក្រុមហ៊ុនគ្មានសិទ្ធក្នុងការគ្រប់គ្រងលើទិន្នន័យទាំងអស់នៅលើគេហទំព័រនេះឡើយ។

5. ការសម្ងាត់

ព័ត៌មានដែលបានចុះបញ្ជីឬព័ត៌មានផ្សេងទៀតរបស់អ្នកប្រើប្រាស់គេហទំព័រនេះគឺស្ថិតក្រោមគោលការណ៍រក្សាការសម្ងាត់របស់ក្រុមហ៊ុន។

6. ការបំពានលើល័ក្ខខ័ណ្ឌនៃការប្រើប្រាស់គេហទំព័រ

ក្នុងករណីមានការបំពានលើចំណុចនេះ ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការទទួលដំណោះស្រាយដែលចេញដោយច្បាប់ រួមទាំងសិទ្ធិដែលនឹងត្រូវផ្អាកការចូលប្រើគេហទំព័ររបស់ក្រុមហ៊ុននៅលើអ៊ីនធឺណិត

7. គោលនយោបាយដោះស្រាយវិវាទ

ដើម្បីជាការដោះស្រាយវិវាទផ្សេងៗ វាអាចកើតឡើងពីសេវាកម្មដែលផ្តល់ជូននៅលើគេហទំព័ររបស់ក្រុមហ៊ុន ប្រសិនបើអ្នកប្រើប្រាស់ជួបប្រទះបញ្ហាឬត្រូវបានខូចខាតដោយសារ ខ្លឹមសារ ឬសេវាកម្មផ្សេងៗ រួមទាំងការបំពានសិទ្ធិ និងសិទ្ធិនៃកម្មសិទ្ធិបញ្ញាណាមួយ ដែលបង្ហាញនៅលើគេហទំព័ររបស់ក្រុមហ៊ុន ក្រុមហ៊ុនមានគោលការណ៍ក្នុងការដោះស្រាយវិវាទផ្សេងៗ ដូចខាងក្រោម

អ្នកដែលរងការខូចខាតត្រូវតែធ្វើការទាមទារ និង/ឬ ដាក់សំណើរជាលាយលក្ខណ៍អក្សរ ដែលច្បាស់ចំពោះនិយោជិករបស់ក្រុមហ៊ុនតាមអាសយដ្ឋានខាងក្រោម ដោយមានការលម្អិត ដូចតទៅនេះ

  • ក្រុមហ៊ុនសឹកសេសម៉រ៍ ប៊ីអុីង (ខេមបូឌា) ចំកាត់ ផ្ទះលេខ #103, #105 ភូមិអូរគីដេ ផ្លូវ 2004 សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ 120805
    ទូរស័ព្ទលេខ: (855) 96 224 5556 / 078 924 924
  • លេខទូរស័ព្ទ / អ៊ីម៉ែល ដែលអាចទាក់ទងបាន
  • ព័ត៌មានលំអិតនៃសំណើរសុំនិង / ឬភស្តុតាងទាក់ទងនឹងអំពើខុសច្បាប់ (បើមាន)
  • ការផ្តល់យោបល់ឬការផ្តល់យោបល់ឬសំណូមពរដែលត្រូវការឲ្យក្រុមហ៊ុនកែលម្អរ

បន្ទាប់ពីក្រុមហ៊ុនបានទទួលបានការស្នើរសុំហើយ ក្រុមហ៊ុននឹងទាក់ទងទៅបុគ្គលដែលពាក់ព័ន្ធនិងជូនដំណឹងដល់នាយកគ្រប់គ្រងឬអ្នកទទួលការងាររបស់ក្រុមហ៊ុនដែលនឹងដោះស្រាយបញ្ហាដែលបានពោល ក្នុងរយៈពេល 15 ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានជូនដំណឹងដល់ក្រុមហ៊ុនជាលាយលក្ខណ៍អក្សរ ដោយមានខ្លឹមសារតាមដែលក្រុមហ៊ុនបានបញ្ជាក់ពីខាងដើម ក្នុងកំឡុងពេលប្រតិបត្តិការដែលបានរៀបរាប់ខាងលើ អ្នកយល់ព្រមមិនចោទប្រកាន់ឬអ្នកលះបង់សិទ្ធិរបស់អ្នក មិនថាចៅក្រម និង/ឬ ខាងព្រហ្មទណ្ឌនិងក្រុមហ៊ុន នេះក៏ព្រោះតែក្រុមហ៊ុនត្រូវការពេលវេលាក្នុងការចុះត្រួតពិនិត្យនិងស៊ើបអង្កេតរកការពិតបន្ថែម។

8. សំណងសម្រាប់ការខូចខាត

អ្នកយល់ព្រមនិងទទួលយកថា អ្នកនឹងផ្ដល់ការសហការជាមួយក្រុមហ៊ុនក្នុងការធ្វើប្រតិបត្តិការផ្សេងៗ ដើម្បីដោះស្រាយនិងបញ្ឈប់បញ្ហាដែលកើតឡើងពីការធ្វើខុសកិច្ចសន្យា ការបំពាន ឬបញ្ហានៃច្បាប់ផ្សេងៗ ជាមួយក្រុមហ៊ុន ព្រមទាំងយល់ព្រមនិងការពារមិនអោយក្រុមហ៊ុន កម្មាការ នាយកប្រតិបត្តិឬបុគ្គលិករបស់ក្រុមហ៊ុនឬសាខារបស់ខ្លួនពីការប្តឹងឬទាមទារ ការខូចខាតពីជនទីបី ប្រសិនបើអ្នកបំពានលក្ខខណ្ឌណាមួយនៅលើគេហទំព័រនេះ អ្នកនឹងត្រូវទូទាត់សំណងដល់ក្រុមហ៊ុនសម្រាប់ការខូចខាតដូចដែលមានចែងក្នុងច្បាប់។

9. ការកែសម្រួលបន្ថែម

ក្រុមហ៊ុនសូមរក្សាសិទ្ធិទុកជាមុនដែលសិទ្ធិក្នុងការកែសម្រួល ផ្លាស់ប្ដូរ បន្ថែម កាត់ឲ្យខ្លី រាល់ការកំណត់និងលក្ខខណ្ឌផ្សេងៗ ក្នុងការប្រើប្រាស់គេហទំព័រនេះមិនថានៅពេលណាមួយ ដោយត្រូវប្រាប់ឬមិនចាំបាច់ប្រាប់ដល់អ្នកប្រើប្រាស់គេហទំព័រ និងក្រុមហ៊ុនមិនទទួលខុសត្រូវដល់អ្នកប្រើប្រាស់គេហទំព័រ ឬដល់ជនទីបីណាមួយ ប្រសិនបើអ្នកប្រើប្រាស់គេហទំព័រនៅតែប្រើគេហទំព័រនេះបន្ដនៅពេលមានការផ្លាស់ប្តូរណាមួយត្រូវបានបញ្ជាក់ថាអ្នកប្រើគេហទំព័របានទទួលយកការផ្លាស់ប្តូរដូចបានពោលមកហើយ

10. ច្បាប់ដែលអនុវត្តប្រើ

ប្រសិនបើកើតមានវិវាទនីមួយៗ ដែលបណ្តាលមកពីសេវាកម្មរបស់ក្រុមហ៊ុន ដោយសារតែគេហទំព័រនេះ អ្នកនិងក្រុមហ៊ុនយល់ព្រមប្រើច្បាប់ថៃដើម្បីដោះស្រាយវិវាទ ហើយមិនស្ថិតនៅក្រោមទំនាស់នៃច្បាប់ឡើយ

ការប្រើប្រាស់សេវាកម្មរបស់អ្នកនៅលើគេហទំព័រនេះ ចាត់ទុកជាការយល់ព្រមនិងយល់ស្រប់តាមគោលការណ៍និងលក្ខខណ្ឌនៃគេហទំព័រនេះ ហើយការដែលអ្នកប្រើប្រាស់សេវាកម្មនៅពេលក្រោយពីមានការសម្របសម្រួល បន្ថែម គោលការណ៍និងលក្ខខណ្ឌរបស់គេហទំព័រមួយនេះនៃក្រុមហ៊ុននាពេលអនាគតចាត់ទុកថាអ្នកបានព្រមទទួលតាមគោលការណ៍និងលក្ខខណ្ឌរបស់គេហទំព័រនៃក្រុមហ៊ុនបានមានការសម្របសម្រួល បែបនេះ