ក្រុមហ៊ុន សឹកសេសម៉រ៍ បីអ៊ីង ចំកាត់ (“ក្រុមហ៊ុន”) ឬ (“SCM”) កសាងឡើងនៅថ្ងៃទី 8 វិច្ឆកា ឆ្នាំ 2012 ដោយលោក សិទ្ធវីរ៍ កៀតិឆវៈន័នត៍ និងលោកនុបផៈក្រិតថ៍ និធិលើតវិចិត្រ ដើម្បីធ្វើអាជីវកម្មលក់ផលិតផលនៅក្នុងក្រុមផលិតផលប្រើប្រាស់និងបិរភោគទាំងក្នុងប្រទេសនិងក្រៅប្រទេសជាលក្ខណៈបណ្ដាញលក់ផ្ទាល់ (Multi-level Marketing ឬ “MLM”)
ក្រុមហ៊ុនសឹកសេសម៉រ៍បានផ្លាស់ប្ដូរពីក្រុមហ៊ុនមហាជន នៅថ្ងៃទី 6 មីនា 2019 ដោយក្រុមហ៊ុនមានដើមទុនចុះបញ្ជី 300 លានបាត (9,984,192 USD) ក្រុមហ៊ុនបំបែកជា ៣ ក្រុមហ៊ុនតូចៗ គឺក្រុមហ៊ុន សឹកសេសម៉រ៍ ឡាយប័រថរី ចំកាត់ (“SML”) ក្រុមហ៊ុន សឹកសេសម៉រ៍ ស្ពីរីត ចំកាត់ (“SPT”) និងក្រុមហ៊ុន SCM Spirit (Myanmar) Co., Ltd. (“SPM”)
យើងមានគោលបំណងធ្វើជាមនុស្សបំផុសគំនិត បញ្ចោញស្មារតី អភិវឌ្ឍនិងផ្លាស់ប្តូរជីវិតរបស់មនុស្សឱ្យបានពេញលេញជាមួយនឹងទស្សនវិជ្ជានៃការបំផុសគំនិត Inspiration for your Being "ការបំផុសគំនិតដើម្បីកែប្រែជីវិតរបស់អ្នក" ដោយផ្តល់ឱកាស នឹងមានផលិតផលដែលមានគុណភាពដោយឆ្លងកាត់អ្នកជំនាញវេជ្ជសាស្ត្រត្រួតពិនិត្យយ៉ាងត្រឹមត្រូវ។ និងប្រព័ន្ធអភិវឌ្ឍន៍សក្តានុពលប្រកបដោយប្រសិទ្ធភាព ដើម្បីអ្នកអាចឈានដល់សក្តានុពលរបស់ខ្លួនឯង ព្រោះយើងជឿជាក់ថារាល់ការផ្លាស់ប្តូរ នឹងនាំអ្នកទៅរកភាពជោគជ័យ ទាំងការលើកស្ទួយស្ថានភាពហិរញ្ញវត្ថុ សុភមង្គលនិងការសម្រេចបាននូវគោលបំណងនៃជីវិតនិងចែករំលែកជីវិតដ៏មានតម្លៃ ដើម្បីសង្គមប្រកបដោយនិរន្តរភាព។
ក្រុមហ៊ុនធ្វើអាជីវកម្មប្រកបដោយភាពស្មោះត្រង់ ពិតប្រាកដ យុត្តិធម៌ និងមានក្រម សីលធម៌ខ្ពស់បំផុតក្រោមគោលការណ៍“ អភិបាលកិច្ច”
ក្រុមហ៊ុននាំយកផលិតផលដែលមានគុណភាពខ្ពស់បំផុតស្របតាមស្តង់ដារនៃការច្នៃ ប្រឌិតផលិតផលនាយុគសម័យថ្មីនេះ
ក្រុមហ៊ុនធ្វើអាជីវកម្មដោយផ្អែកលើភាពជោគជ័យនៃសក្តានុពលពេញលេញរបស់អ្នកធុរកិច្ចសឹកសេសម៉រ៍
ក្រុមហ៊ុននឹងជំរុញការសិក្សារៀនសូត្រ ការផ្តល់កិត្តិយស ការចែករំលែក និងការទទួល ស្គាល់តម្លៃរបស់មនុស្ស
ក្រុមហ៊ុនបង្កើតសង្គមដែលគួឲ្យចង់រស់នៅសម្រាប់មនុស្សល្អ មនុស្សឆ្លាតនិងមនុស្សជោគជ័យ ធ្វើជាគំរូល្អសម្រាប់សង្គម និងប្រជាជនកម្ពុជា
បណ្តាញបង្កើតភាពជោគជ័យ សុភមង្គល និងការទម្លោះគោលបំណងរបស់មនុស្សម្នាក់ៗ
ការបំផុសគំនិត និងជាឱកាសដើម្បីផ្លាស់ប្តូរជីវិតរបស់មនុស្ស
យើងជាក្រុមហ៊ុនដែលនឹងនៅជាមួយគ្នាដោយផ្ដល់ភាពសម្ខាន់ជាមួយនិយមន័យ 5 ប្រការ ដូចនេះ