របៀបទូទាត់ថ្លៃផលិតផល

Payment


ការបញ្ជាទិញផលិតផលនិងទូទាត់សាច់ប្រាក់

អាចផ្ដល់ពត័មានលម្អិតនៃការបញ្ជាទិញផលិតផលដែលត្រូវការនៅឯអ្នកផ្ដល់សេវាកម្មដោយផ្ដល់លេខកូដសមាជិកអ្នកធុរកិច្ចសឹកសេសម៉រ៍ ឈ្មោះ-នាមត្រកូលអ្នកបញ្ជាទិញ និងប្រភេទនៃការបញ្ជាទិញបែបធម្មតា (ROC) ឬបែប BMC ដល់ភ្នាក់ងារគ្រប់ពេល

ការបញ្ជាទិញបែបធម្មតា ROC (Regular Order Channel)

មានន័យថាការបញ្ជាទិញផលិតផលរបស់អ្នកធុរកិច្ចសឹកសេសម៉រ៍ហើយទទួលបានពិន្ទុ (PV) របស់ផលិតផលទៅក្នុងលេខកូដរបស់អ្នកធុរកិច្ចសឹកសេសម៉រ៍ភ្លាមៗ

ការបញ្ជាទិញបែបពិសេស BMC (Business Mobile Channel)

មានន័យថាអ្នកធុរកិច្ចសឹកសេសម៉រ៍អាចបញ្ជាទិញផលិតផលទុកដើម្បីទម្លាក់ឲ្យសមាជិកនៅ ក្នុងក្រុមការងាររបស់ខ្លួន ជួយសន្សំពេលវេលា វាជួយសន្សំសំចៃពេលវេលា និងកាត់បន្ថយការ ចំណាយលើការធ្វើដំណើរ។ ធ្វើឱ្យការគ្រប់គ្រងអង្គភាពអាជីវកម្មកាន់តែមានប្រសិទ្ធភាព លើសពី នេះអ្នកធុរកិច្ចគួរតែពិចារណាលើសេវាកម្ម BMC ក្នុងបរិមាណដែលសមរម្យនិងមិនលើសពីតម្រូវការនៃទំហំអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នកឡើយ ហើយគួរតែត្រូវសិក្សា ឲ្យបានលំអិត ក៏ដូចជាល័ក្ខខណ្ឌក្នុងការបញ្ជាទិញផលិតផល និងការលក់ផលិតផលតាមបែប BMC ឲ្យយល់ច្បាស់ជាមុនសិន។

ជម្រើសនៃការបញ្ជាទិញផលិតផលនិងទូទាត់សាច់ប្រាក់

អ្នកធុរកិច្ចសឹកសេសម៉រ៍អាចបញ្ជាទិញផលិតផលបានដោយ 2 ជម្រើស ដូចតទៅនេះ:

ការបញ្ជាទិញផលិតផលនៅក្រុមហ៊ុនដោយខ្លួនឯងផ្ទាល់ នៅទីស្នាក់ការធំនិងសាខាទូទាំងប្រទេស

  • សម្រាប់សាខាក្នុងជម្រើសបែប Pick & Pay
    • ទូទាត់ជាសាច់ប្រាក់
    • ទូទាត់ដោយកាតក្រេឌីតវីហ្សា (VISA), ម៉ាស្ទ័រកាត (Mastercard) នៃធនាគារទូទាំងពិភិពលោក សម្គាល់: មិនអនុញាតិឲ្យបុគ្គលផ្សេងដែលពុំមែនជាម្ចាស់កាតក្រេឌីតចុះហត្ថលេខាចំនួសបានឡើយ សូម្បីជាស្វាមីភរិយាគ្នាក៏ដោយ ព្រោះវាជាតម្រូវការផ្លូវច្បាប់ក្រោមក្រមព្រហ្មទណ្ឌ។
    • ទូទាត់ដោយការស្កេន Barcode និង QR Code
    • ទូទាត់ដោយ SCM Point
  • សម្រាប់សាខាក្នុងជម្រើសបែប Service Center
    • អាចផ្ដល់ពត័មានលម្អិតនៃការបញ្ជាទិញផលិតផលដែលត្រូវការនៅឯអ្នកផ្ដល់សេវាកម្មដោយផ្ដល់លេខកូដសមាជិកអ្នកធុរកិច្ចសឹកសេសម៉រ៍ ឈ្មោះ-នាមត្រកូលអ្នកបញ្ជាទិញ និងប្រភេទនៃការបញ្ជាទិញបែបធម្មតា ឬបែប BMC ដល់ភ្នាក់ងារគ្រប់ពេល

ការបញ្ជាទិញផលិតផលតាមអនឡាញ

ក្រុមហ៊ុន។បន្ថែមសេវាកម្មកាន់តែទាន់ចិត្តក្នុងការបញ្ជាទិញផលិតផលតាមអនឡាញ ដើម្បីជួយដល់អ្នកធុរកិច្ចសឹកសេសម៉រ៍អាចគ្រប់គ្រង់សេវាកម្មទាំងរឿងពេលវេលា ភាពងាយស្រួល និងបង្កើនភាពត្រឹមត្រូវនៃបញ្ជីបញ្ជាទិញតាមដែលអ្នកធុរកិច្ចសឹកសេសម៉រ៍ត្រូវការ អាចធ្វើការបញ្ជាទិញដោយខ្លួនឯង ឬអ្នកធុរកិច្ចសឹកសេសម៉រ៍នៅក្នុងអង្គភាពអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ ដោយអ្នកធុរកិច្ចសឹកសេសម៉រ៍អាចធ្វើការបញ្ជាទិញផលិតផលតាមអនឡាញតាមរយៈវ៉ិបសាយ www.successmore.com