ការចុះឈ្មោះជាអ្នកធុរកិច្ចសឹកសេសម៉រ៍

Successmore

ក្រុមហ៊ុនមានលក្ខណៈការដាក់ពាក្យស្នើសុំចូលរួមធ្វើធុរកិច្ចតែមួយបែបមនុស្សគ្រប់រូបដែល ដាក់ពាក្យស្នើសុំចូលមកតាមរយះអ្នកណាក៏បានគឺមានសិទ្ធិទទួលបានប្រយោជន៍ស្មើភាពគ្នាធ្វើអន្តរការណ៍ផ្សេងៗ ជាមួយក្រុមហ៊ុនបាន ដូចមានបញ្ជាក់នៅក្នុងសៀវភៅអ្នកធុរកិច្ចគ្រប់ប្រការ

គុណសម្បត្តិរបស់អ្នកដែលចង់ដាក់ពាក្យស្នើសុំចូលធ្វើធុរកិច្ចក្នុងក្រុមហ៊ុនសឹកសេសម៉រ៍

  • អ្នកដាក់ពាក្យស្នើសុំត្រូវមានអាយុ 20 ឆ្នាំឡើងទៅ ក្នុងករណីដែលអ្នកដាក់ពាក្យស្នើសុំមាន អាយុមិនគ្រប់ 20 ឆ្នាំបរិបូរណ៍តែមិនតិចជាង18 ឆ្នាំបរិបូរណ៍អ្នកដាក់ពាក្យស្នើសុំត្រូវទទួលបាន ការយល់ព្រមពី បិតា មាតាឬអ្នកដែលមានអំណាចស្របតាមច្បាប់ដោយត្រូវភ្ជាប់មកនូវ ឯកសារ ចម្លង អត្តសញ្ញាណប័ណ្ណព្រមទាំងចុះហត្ថលេខាឲ្យបានត្រឹមត្រូវទាំងរបស់អាណាព្យាបាល និងអ្នកដាក់ពាក្យស្នើសុំ
  • ក្នុងករណីដែលអ្នកដាក់ពាក្យមានអាយុលើស 80 ឆ្នាំ ក្រុមហ៊ុនសូមរក្សាសិទ្ធ ពុំទទួលការស្នើរសុំចុះឈ្មោះជាសមាជិកអ្នកធុរកិច្ចសឹកសេសម៉រ៍ និងប្រសិនបើមានការលាក់បាំងឬបង្ហាញព័ត៌មានមិនពិតដូចជាឆ្នាំកំណើតដែលមិនត្រូវនឹងការពិត ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការពិចារណាការដាក់ពាក្យស្នើរសុំជាអ្នកធុរកិច្ចសឹកសេសម៉រ៍ ដាក់នៅក្នុងការសម្រេចចិត្តរបស់ក្នុមហ៊ុនគ្រប់ប្រការ។
  • ករណីស្វាមីភរិយា ទាំងដែលមានលិខិតអាពាហ៍ពិពាហ៍ (នីតិន័យ) ឬ ដែលមិនមានលិខិត អាពាហ៍ពិពាហ៍ (ព្រឹត្តិន័យ)មានន័យជាបុគ្គលតែមួយ ហើយត្រូវតែដាក់ពាក្យស្នើសុំក្នុងកូដតែមួយ ប៉ុណ្ណោះ (អានបន្ថែមនៅក្នុងប្រធានបទ អត្ថន័យនៃពាក្យពិសេសនិងការបកស្រាយក្នុងធុរកិច្ច សឹកសេសម៉រ៍)
  • អ្នកដាក់ពាក្យស្នើសុំត្រូវតែយល់ព្រម និងអនុវត្តន៍តាមបទបញ្ញត្តិនិងលក្ខខណ្ឌក្នុងការដំណើរ ការធុរកិច្ចសឹកសេសម៉រ៍និងគម្រោងទីផ្សារតាមបែបCycle Matching របស់ក្រុមហ៊ុនគ្រប់ប្រការ
  • ការដាក់ពាក្យចូលជាសមាជិកអ្នកធុរកិច្ចសឹកសេសម៉រ៍ មានតម្លៃ 10 ដុល្លារ

កំណត់សំគាល់ : ដាក់ពាក្យបានក្នុង 1 នាក់ បានតែ 1 លេខកូដប៉ុណ្ណោះ(ស្វាមីភរិយាគឺជាបុគ្គលតែមួយ) ប្រសិនបើក្រុមហ៊ុនមានការត្រួតពិនិត្យឃើញថាមានការចុះឈ្មោះជាន់គ្នាច្រើនជាង 1 លេខកូដក្រុមហ៊ុនសូមលុបលេខកូដនោះចេញពីប្រព័ន្ធភ្លាមៗ

ការបញ្ជូនពាក្យស្នើសុំ

ការបញ្ជូនពាក្យស្នើសុំបែបទូទៅ :

ពេលដែលអ្នកធុរកិច្ចសឹកសេសម៉រ៍បំពេញទម្រង់ពាក្យស្នើសុំ និងឯកសារតំរូវក្នុងការចូលជាសមាជិកត្រឹមត្រូវហើយ អាចដាក់ពាក្យស្នើសុំបាននៅក្រុមហ៊ុនសឹកសេសម៉រ៍ ប៊ីអឹង ការិយាល័យធំឬសាខាដែលនិងបើកដំណើរការនាពេលអនាគតគ្រប់សាខាទូទាំងប្រទេសឬផ្ញើរតាម ប្រៃសណីយ៍ មកការិយាល័យធំតែប៉ុណ្ណោះ(សរសេរជ្រុងសំបុត្រថា ផ្នែកការចុះបញ្ជីសមាជិក) ពេលដែលបុគ្គលិកទទួលបានពាក្យស្នើសុំព្រមទាំងឯកសារតំរូវ ក្នុងការដាក់ពាក្យស្នើសុំរបស់អ្នកហើយនិងពិនិត្យភាពត្រឹមត្រូវរបស់ឯកសារគ្រប់ហើយនិងបញ្ចូលទិន្នន័យចូលក្នុងប្រព័ន្ធជាការរួចរាល់។

ក្រុមហ៊ុនមិនផ្តល់សេវាការដាក់ពាក្យស្នើសុំដើម្បីបញ្ចូលទិន្នន័យនៅកន្លែងបញ្ជី គ្រប់សាខា រាល់ថ្ងៃទី 15 និងចុងក្រោយនៃខែនោះៗ (ថ្ងៃបិទបញ្ជី)

ការបញ្ជូនពាក្យស្នើសុំដែលបំពេញអនឡាញរួចរាល់ហើយ

អ្នកធុរកិច្ចសឹកសេសម៉រ៍អាចប្រើក្រដាសដាក់ពាក្យស្នើសុំដែលបានទិញពីក្រុមហ៊ុន ឬព្រីន ក្រដាសដាក់ពាក្យស្នើសុំចេញពីគេហទំព័រ www.successmore.com ដើម្បីបញ្ជូនទិន្នន័យក្នុងក្រដាសដាក់ពាក្យស្នើសុំដែលបានសរសេរទុករួចរាល់ហើយចូលទៅក្នុងប្រព័ន្ធអនឡាញបានរហូត 24 ម៉ោងហើយរួបរួមឯកសារ និងឯកសារតំរូវក្នុងការដាក់ពាក្យស្នើសុំមកឲ្យក្រុមហ៊ុនក្នុងរយះពេល 30 ថ្ងៃដោយអាចយកពាក្យស្នើសុំ និងឯកសារតំរូវក្នុងការដាក់ពាក្យស្នើសុំបាននៅតាមការិយាល័យសឹកសេសម៉រ៍ ប៊ីអឹង ឬ សាខាដែលនឹងបើកដំណើរការនាពេលអនាគតគ្រប់សាខាទូទាំងប្រទេសឬបញ្ជូនតាមប្រៃសណីយ៍មក ការិយាល័យកណ្តាលតែប៉ុណ្ណោះ (សរសេរជ្រុងសំបុត្រថា ផ្នែកចុះបញ្ជីសមាជិក)

ឯកសារដែលត្រូវមានក្នុងការដាក់ពាក្យស្នើ​សុំ

សម្រាប់បុគ្គលធម្មតា

  1. ឯកសារចម្លងអត្តសញ្ញាណប័ណ្ណរបស់អ្នកដាក់ពាក្យស្នើសុំគោល (ប្រសិនបើមាន) ដែលមិនទាន់អស់សុពលភាព ព្រមទាំងចុះហត្ថលេខាឲ្យបានត្រឹមត្រូវ។
    • ករណីដែលប្រើឯកសារចម្លងប័ណ្ណមន្ត្រីរាជការឬឯកសារចម្លងប័ណ្ណបើកបរ ដែលមិនទាន់ អស់សុពលភាពតែប័ណ្ណទាំងនេះមិនមានថ្ងៃខែឆ្នាំកំណើត ហើយនិងអាសយដ្ឋានតាមអត្តសញ្ញាណប័ណ្ណត្រូវភ្ជាប់សៀវភៅគ្រួសារមកជាមួយផង។
  2. សៀវភៅគណនីធនាគារប្រភេទសន្សំរបស់អ្នកដាក់ពាក្យស្នើសុំគោលតែប៉ុណ្ណោះ ប្រសិនបើអ្នកមិនបានបញ្ជូនសៀវភៅគណនីធនាគារមកឲ្យក្រុមហ៊ុននោះអ្នកនឹងមិនទាន់ទទួលបានប្រាក់ ចំណូល (ប្រសិនបើមានប្រាក់ចំណូល ក្រុមហ៊ុននៅតែរក្សាប្រាក់ចំណូលរបស់អ្នកទុកនិងផ្ទេរប្រាក់ចំណូលពេលដែលអ្នកបានបញ្ជូនសៀវភៅគណនីធនាគារមកឲ្យក្រុមហ៊ុនប៉ុណ្ណោះ)ដោយក្រុមហ៊ុននឹងផ្តល់ដំណឹងឲ្យជ្រាបរាល់ពេលដែលមានការចូលប្រើប្រព័ន្ធដោយសារថា អ្នកមិនទាន់បញ្ជូន សៀវភៅគណនីធនាគារ សូមមេត្តាផ្តល់ឯកសារចម្លងសៀវភៅគណនីធនាគាររបស់អ្នក មកឲ្យក្រុមហ៊ុន។ អ្នកត្រូវសរសេរកូដសមាជិករបស់អ្នកនៅក្នុងឯកសារចម្លងខាងដើមផងដែរ។
  3. ឯកសារចម្លង អត្តសញ្ញាណប័ណ្ណរបស់អាណាព្យាបាល (បិតា / មាតា / អ្នកមានអំណាច ស្របតាមច្បាប់) ករណីដែលអ្នកដាក់ស្នើសុំមានអាយុមិនគ្រប់ 20 ឆ្នាំ បរិបូរណ៍។

នីតិបុគ្គល

ក្រុមហ៊ុនមិនទទួលយកពាក្យសុំក្នុងនាមជានិតិបុគ្គលទេ ផ្ទុយទៅវិញ តែបើអ្នកធុរកិច្ចសឹកសេសម៉រ៍អាចដាក់ពាក្យផ្លាស់ប្តូរស្ថានភាពពីបុគ្គលធម្មជាតិជាទៅជានិតិបុគ្គលបានដោយផ្ញើរ"លិខិត ស្នើសុំការផ្លាស់ប្តូរ ព័ត៌មាននិតិបុគ្គល - ដើម្បីផ្លាស់ប្តូរស្ថានភាពពីបុគ្គលធម្មតាទៅជានិតិបុគ្គល បាន អ្នកត្រូវតេដាក់ពាក្យសុំធ្វើជាអ្នកធុរកិច្ចសឹកសេសម៉រ៍ក្នុងតំណែង Supervisor ក្នុងមានជាបុគ្គលធម្មតាយ៉ាងហោចណាស់ 7 ថ្ងៃគិតចាប់ពីថ្ងៃដាក់ពាក្យសុំឬលឿនជាងនេះប្រសិនបើទទួលការពិចារណាដោយក្រុមហ៊ុនហើយបុគ្គលនោះត្រូវតែជាប្រភេទនិតិបុគ្គល "ក្រុមហ៊ុន ចាំកាត់" ឬ"សហកម្មសិទ្ធិមានកម្រិត" តែប៉ុណ្ណោះ ហើយអ្នកធុរកិច្ចសឹកសេសម៉រ៍ ដែលជាអ្នកដាក់ពាក្យស្នើសុំគោលត្រូវមានឈ្មោះជាគណៈកម្មាធិការអ្នកមានអំណាចចុះកិច្ចសន្យាក្រុមហ៊ុនចាំកាត់ឬសហកម្មសិទ្ធិមានកម្រិត ហើយមានឈ្មោះជាអ្នកកាន់ភាគហ៊ុនច្រើនជាង 51% ឡើងទៅ ឯកសារដែលប្រើប្រកបត្រូវចុះហត្ថលេខាឲ្យបានត្រឹមត្រូវ និង បោះត្រារបស់ក្រុមហ៊ុនចាំកាត់ ឬ សហកម្មសិទ្ធមានកម្រិតមានដូចខាងក្រោមនេះ។

  1. ឯកសារចម្លង អត្តសញ្ញាណប័ណ្ណរបស់អ្នកដាក់ពាក្យស្នើសុំគោល និងអ្នកដាក់ពាក្យស្នើសុំរួមគ្នា (ប្រសិនបើមាន) ដែលមិនទាន់អស់អាយុព្រមទាំង ចុះហត្ថលេខាឲ្យបានត្រឹមត្រូវ
  2. ឯកសារចម្លងសៀវភៅគ្រួសារ ព្រមទាំងចុះហត្ថលេខាឲ្យបានត្រឹមត្រូវ ។
  3. ឯកសារចុះបញ្ជីការក្រុមហ៊ុន ចាំកាត់ ឬសហកម្មសិទ្ធិមានកម្រិត ព្រមទាំងគោលបំណង
  4. សៀវភៅគណនីធនាគារក្រុមហ៊ុន ចាំកាត់ ឬសហកម្មសិទ្ធិមានកម្រិត
  5. សម្រាប់ការចុះបញ្ជីការពន្ធបន្ថែម (ប្រសិនបើមាន) ត្រូវតែផ្តល់ឯកសារចម្លងការចុះបញ្ជីការបង់ពន្ធបន្ថែមក្នុងថ្ងៃទី 15 ក្នុងខែនីមួយៗ ឯកសារដែលត្រូវផ្តល់ឲ្យបន្ថែមមាន។
  6. ព័ត៌មានទំនាក់ទំនង់ និងទន្និន័យម្ចាស់គណនេយ្យ ឯកសារដែលត្រូវផ្ដល់បន្ថែមមានដូចតទៅនេះ
    • ទម្រង់សុំចុះបញ្ជីការពន្ធបន្ថែមតាមច្បាប់ពន្ធដារ និងរដ្ឋាករ
    • ច្បាប់ចម្លងនៃអាករលើតម្លៃបន្ថែម

អត្ថប្រយោជន៍របស់អ្នកធុរកិច្ច

  1. ឈុតស្ម័គ្រចំនួន 1 ឈុត កាតាឡុកផលិតផលសៀវភៅអ្នកធុរកិច្ច និងវិក័យប័ត្រ(សម្រាប់អ្នក ធុរកិច្ច សឹកសេសម៉រ៍ប្រើជាភស្តុតាងឲ្យអតិថិជន) ក្រដាស់ទិញផលិតផលបែបធម្មតា (ROC)ក្រដាស់ទិញផលិតផលបែប (BMC) និងពាក្យស្នើសុំ។
  2. ទិនានុប្បវត្តិទស្សនាវដ្ដីសឹកសេសម៉រ៍រហូត ដែលសមាជិកអាចទៅដោនឡោតយកនៅតាម អុីនធើណែត
  3. ការចូលរួមវគ្គសិក្សាផ្សេងៗ របស់ក្រុមហ៊ុន តាមលក្ខខណ្ឌដែលបានកំណត់
  4. ប្រាក់ចំណូល និងភាគលាភតាមផែនទីផ្សារបែបសាយខលម៉ាច់ឆីង(Cycle Matching)
  5. ការធានារ៉ាប់រងគ្រោះថ្នាក់ចរាចរណ៍ករណីដែលបាត់បង់ជីវិតបាត់បង់សរីរាង្គខ្សែភ្នែកឬពិការ ដោយអចិន្ត្រៃយ៍ពីគ្រោះថ្នាក់ចរាចរក្នុងទឹកប្រាក់ 2800USD ក្នុងមួយនាក់ប្រសិនបើចុះឈ្មោះរួមគ្នានឹងទទួលបាន 1400 USD ក្នុងមួយនាក់ តាមលក្ខខណ្ឌការធានារ៉ាប់រងដែលក្រុមហ៊ុនបានកំណត់ទុក ដោយការធានារ៉ាប់រង​នេះនឹងគិតចាប់ពី 3 ថ្ងៃឡើងបន្ទាប់ពីអ្នកបានដាក់ពាក្យស្នើសុំជាអ្នកធុរកិច្ចទើបទទទួលបានការធានារ៉ាប់រងនេះ ។ (ឯកសារចុះឈ្មោះជាសមាជិក មានដូចជាពាក្យសុំនិងឯកសារអត្តសញ្ញាណប័ណ្ណជាចាំបាច់) និងការធានារ៉ាប់រងនេះនឹងទទួលបានធានារ៉ាប់រងយ៉ាងពេញលេញនៅពេលដែលអ្នកធុរកិច្ចសឹកសេសម៉រ៍បានទិញផលិតផលណាមួយនៃក្រុមហ៊ុនយ៉ាងតិច 250 ពិន្ទុ (PV) មុនខែដែលកើតគ្រោះថ្នាក់ ប្រសិនបើក្នុងខែនោះមិនមានការទិញផលិតផលអ្វីទាំងអស់ អ្នកធុរកិច្ចសឹកសេសម៉រ៍មិនទទួលបានការធារនាររ៉ាប់រងតាមលក្ខខណ្ឌដូចដែលក្រុមហ៊ុនបានកំណត់ឡើយ។

សម្គាល់ៈក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍ដោយសារម៉ូតូ (បាត់បង់ជិវិត) ការធានារ៉ាប់រងនឹង ត្រូវកាត់បន្ថយពាក់កណ្តាល "ពិការភាពអចិន្រ្តៃយ៍" មានន័យថា សំដៅទៅលើភាពពិការដល់កម្រិតដែលមិនអាចធ្វើការងារអាជីពប្រចាំ និងអាជីពផ្សេងៗ បានទាំងស្រុងជារៀងរហូត។