អ្នកធុរកិច្ច សឹកសេសម៉រ៍ នឹងមានស្ថានភាពជាអ្នកធុរកិច្ចសឹកសេសម៉រ៍ មានរយៈពេល 1 ឆ្នាំ (រាប់ពីថ្ងៃដែលបានចុះឈ្មោះ)។
អត្រាថ្លៃសេវ៉ាក្នុងការបន្តអាយុសមាជិកជាអ្នកធុរកិច្ចសឹកសេសម៉រ៍ 5 ដុល្លារ ក្នុងមួយឆ្នាំ) ដោយអាចបន្តអាយុបានមុនបាន (90 ថ្ងៃ) ដូច្នេះការបន្តអាយុនឹងតមួយឆ្នាំម្តង។
ក្រុមហ៊ុនមានរយៈពេលក្នុងការអនុគ្រោះបន្ទាប់ពីការផុតកំណត់ នៃការតរអាយុសមាជិក 90 ថ្ងៃ ដោយក្រុមហ៊ុននៅតែបន្តវេលុយឲ្យដូចធម្មតាប្រសិនបើសមាជិកនោះនៅតែមានគុណសម្បត្តិផ្សេងៗទៀត ក្នុងការទទួលបានប្រាក់ចំណូលយោងតាមការវិនិច្ឆ័យរបស់ក្រុមហ៊ុន ប៉ុន្តែប្រសិនបើហួសថ្ងៃអនុគ្រោះនោះក្រុមហ៊ុននឹងលុបចោលលេខកូដព្រមទាំងប្រាក់ចំណូលនៃលេខកូដរបស់អ្នកធុរកិច្ចនោះចេញពីប្រព័ន្ធ។
សមាជិកដែលមិនបានបន្តអាយុក៏នៅតែទិញផលិតផលបានតែមិនទទួលបានប្រាក់ចំណូលអ្វីៗតាមផែនទីផ្សាររបស់ក្រុមហ៊ុន ហើយមិនមានការលើកពិន្ទុ (PV) ដែលនៅសល់សម្រាប់សមាជិកដែលអស់សុពលភាពទៅហើយ។
សមាជិកដែលបន្តអាយុមុនថ្ងៃអស់អាយុប្រព័ន្ធនឹងរាប់ថ្ងៃអស់អាយុថ្មី 1 ឆ្នាំក្រោយថ្ងៃអស់អាយុ មុន ប៉ុន្តែប្រសិនបើសមាជិកដែលមកបន្តអាយុក្រោយអស់សុពលភាពទៅហើយប្រព័ន្ធ នឹងរាប់អាយុសមាជិកថ្មីទៅទៀត 1 ឆ្នាំរាប់ពីថ្ងៃបានបន្តអាយុថ្មី ។
ក្នុងខណៈពេលបន្តអាយុសមាជិកអ្នកធុរកិច្ចសឹកសេសម៉រ៍នឹងមិនទទួលបានសិទ្ធិធានារ៉ាប់រងគ្រោះថ្នាក់ចរាចរណ៍ករណីបាត់បង់ជីវិត ឬ ពិការទុព្វលភាពដោយអចិន្ត្រៃយ៍តាមការធានារ៉ាប់រងដែលបានក្រុមហ៊ុនបានកំណត់
ក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការពិចារណាយល់ព្រម ឬ បដិសេធបុគ្គលណាដែលចុះឈ្មោះជា អ្នកធុរកិច្ចសឹកសេសម៉រ៍ដោយមិនចាំបាច់ប្រាប់ហេតុផលឲ្យបុគ្គលនោះដឹងគ្រប់ករណីមិនថាបុគ្គលនោះធ្លាប់ចុះឈ្មោះជាសមាជិក ឬមិនធ្លាប់ចុះឈ្មោះជាសមាជិកមកពីមុនក៏ដោយការចុះឈ្មោះជាអ្នកធុរកិច្ចសឹកសេសម៉រ៍នឹងមានស្ថានភាពជា អ្នកធុរកិច្ចសឹកសេសម៉រ៍ ដោយពេញលេញពេលដែលមានការរក្សាទុកទិន្នន័យក្នុងលិខិតពាក្យស្នើសុំទៅក្នុងប្រព័ន្ធកុំព្យូទ័រ ព្រមទាំងពិនិត្យលិខិតស្នើសុំ និងឯកសារតំរូវការចុះឈ្មោះពេញលេញ ដោយបុគ្គលិករបស់ក្រុមហ៊ុន រួចរាល់ហើយតែប៉ុណ្ណោះទាំងតាមប្រៃសណីយ៍ ឬដោយខ្លួនឯងនៅមិនទាន់មានន័យថាការចុះឈ្មោះជាអ្នកធុរកិច្ចសឹកសេសម៉រ៍ សម្រេចតែប្រការណាមួយ។
ក្រុមហ៊ុនសូមរក្សារសិទ្ធិក្នុងការពិចារណាយល់ព្រម ឬ បដិសេធការបន្តអាយុសមាជិករបស់អ្នកធុរកិច្ចសឹកសេសម៉រ៍ រាល់ករណីប្រសិនបើអ្នកធរុកិច្ចសឹកសេសម៉រ៍ល្មើសនឹងលក្ខខណ្ឌនិងសីលធម៌របស់ក្រុមហ៊ុន ឬធ្វើធុរកិច្ចដោយមិនត្រឹមត្រូវ ឬធ្លាប់ទទួលបានការព្រមានក្រុមហ៊ុន នៅតែធ្វើព្រងើយមិនឲ្យភាពសំខាន់ក្នុងការផ្លាស់ប្ដូរការធ្វើធុរកិច្ចសឹកសេសម៉រ៍ របស់ខ្លួនឲ្យនៅលើផ្លូវដែលត្រឹមត្រូវ។