ដំណើរការ ធុរកិច្ចសឹកសេសម៉រ៍ ដែលត្រឹមត្រូវ ត្រូវមានភាពសំខាន់បំផុត ព្រោះថាសឹកសេសម៉រ៍ ជាធុរកិច្ច អាចបង្កើតភាពជោគជ័យឲ្យដល់អ្នកធុរកិច្ចសឹកសេសម៉រ៍ ហើយនិងក្រុមគ្រួសារ រួមទាំងអ្នកផ្សេងៗជាច្រើនទៀតដែលអ្នកធុរកិច្ចសឹកសេសម៉រ៍បានផ្ដល់ឱកាសដ៏ល្អចំពោះគ្នា ដូច្នោះហើយ ដើម្បីឲ្យការដំណើរការធុរកិច្ចសឹកសេសម៉រ៍នៅលើផ្លូវដែលត្រឹមត្រូវមានការស្មើភាព នឹងរក្សាទុកនូវភាពយុត្តិធម៌ដល់អ្នកធុរកិច្ចសឹកសេសម៉រ៍ទាំងអស់គ្នា ទើបមានរបៀបលក្ខខណ្ឌនិងបទបញ្ជាជាច្រើនប្រការដែលអ្នកធុរកិច្ចសឹកសេសម៉រ៍ត្រូវផ្តល់ភាពសំខាន់ ហើយសិក្សាស្វែងយល់លម្អិតឲ្យបានយល់ ដើម្បីឲ្យអង្គភាពធុរកិច្ចសឹកសេសម៉រ៍ របស់អ្នកទាំងអស់គ្នាមានស្ថិរភាព រឹងមាំ និងឋិតថេរ ។
ធុរកិច្ចសឹកសេសម៉រ៍មានន័យថា ឱកាសខាងធុរកិច្ចដែលមានតម្លៃ មានការធានាភាពគង់វង្សដល់ក្រុមគ្រួសារក្នុងពេលយូរអង្វែងនេះជាហេតុផលដែលថាហេតុអ្វី អ្នកធុរកិច្ចសឹកសេសម៉រ៍ គ្រប់រូបនាំគ្នាខិតខំក្នុងធុរកិច្ចរបស់ខ្លួនយ៉ាងខ្លាំង ហើយប្រាថ្នានឹងធ្វើធុរកិច្ចនេះទៅតាម បទបញ្ញាត្តិ និងសីលធម៌ហើយនឹងលក្ខខណ្ឌដែលក្រុមហ៊ុន សឹកសេសម៉រ៍ ប៊ីអ៊ីង ចាំកាត់ (“ក្រុមហ៊ុន”) បានកំណត់ទុកសម្រាប់អ្នកធុរកិច្ចសឹកសេសម៉រ៍គ្រប់គ្នា កត្តាសំខាន់នៃការឆ្ពោះទៅរកភាពជោគជ័យ គឺការដំណើរការធុរកិច្ចដែលត្រឹមត្រូវមានការគោរពគ្នាទៅវិញមក ដើម្បីការពារសិទ្ធិប្រយោជន៍ដែលស្មើភាពគ្នារបស់អ្នកធុរកិច្ចសឹកសេសម៉រ៍គ្រប់រូប ។
ក្រមសីលធម៌គោលរបស់អ្នកធុរកិច្ចសឹកសេសម៉រ៍ ជាការទទួលខុសត្រូវរបស់អ្នកធុរកិច្ចសឹកសេសម៉រ៍គ្រប់គ្នាត្រូវតែប្រកាន់ខ្ជាប់ ហើយអនុវត្តន៍ឲ្យបានតឹងរឹងទាំងផ្នែកទង្វើរ និងទាំងទឹកចិត្ត ការធ្វើល្មើសនឹងបទបញ្ញត្តិលក្ខខណ្ឌ ឬ ដែលក្រុមហ៊ុនបានកំណត់ផ្សេងៗ ដែលធ្វើឲ្យអ្នកផ្សេង ឬ ក្រុមហ៊ុនបានទទួលភាពបាត់បង់កេរ្តិ៍ឈ្មោះដែលជាមូលហេតុត្រូវតែដំណើរការពិន័យរបស់ក្រុមហ៊ុន ហើយអាចមានផលប៉ះពាល់ដល់ស្ថានភាពការជាអ្នកធុរកិច្ចសឹកសេសម៉រ៍របស់អ្នក ។
លក្ខខណ្ឌការចុះឈ្មោះជាអ្នកធុរកិច្ចសឹកសេសម៉រ៍ត្រូវតែមានអាយុគ្រប់ 18 ឆ្នាំបរិបូរណ៍ ប៉ុន្តែបើមិនទាន់ដល់ 20 ឆ្នាំបរិបូរណ៍ ត្រូវតែបានទទួលការអនុញ្ញាតិពីអាណាព្យាបាល ឬអ្នកដែលមានអំណាចមើលថែរាល់ដង ព្រោះការជាអ្នកធុរកិច្ចសឹកសេសម៉រ៍ត្រូវមានការទទួលខុសត្រូវក្នុងការដំណើរការផ្សេងៗ ដូចជា ការធ្វើសកម្មភាពគ្រប់គ្រងអង្គភាព និងការចាត់ចែងប្រាក់ចំណូលជាដើម។
ត្រូវបង្ហាញផែនការធុរកិច្ចនៃក្រុមហ៊ុនសឹកសេសម៉រ៍បានយ៉ាងច្បាស់លាស់ដោយមិនផ្ដល់ទិន្នន័យលើសពីការពិតជាក់ស្ដែង ដោយធុរកិច្ចសឹកសេសម៉រ៍មិនមែនជាប្រភេទធុរកិច្ចដែលរកស៊ីក្នុងផ្លូវលួចលាក់ តែជាឳកាសក្នុងការបង្កើតស្នាដៃលទ្ធផលការងារដែលអាចសម្រាច់បានដល់គោលដៅ ដែលត្រូវមានក្បួនសម្ខាន់នៃការធ្វើការដោយការពេញចិត្ត និងការព្យាយាម
អ្នកធុរកិច្ចសឹកសេសម៉រ៍គ្រប់រូបត្រូវផ្ដល់ទិន្នន័យទាក់ទងផលិតផលតាមភាពជាក់ស្ដែក និងមានទំនុកចិត្តរហូតដល់ការធ្វើបទបង្ហាញនិងរៀបរាប់ផលិតផលរបស់សឹកសេសម៉រ៍ទៅតាមការបញ្ជាក់នៅក្នុងសំភារៈផ្សព្វផ្សាយអាជីវកម្ម ឬនៅលើស្លាកផលិតផល ការនិយាយពីផលិតផលចេញពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នក នឹងធ្វើអោយអតិថិជនមានទំនុកចិត្តហើយទទួលបានលទ្ធផលយ៉ាងល្អបំផុតក្នុងការធ្វើបទបង្ហាញផលិតផលដល់អតិថិជន។
អ្នកធុរកិច្ចសឹកសេសម៉រ៍គ្រប់រូបផ្ដល់សេវាកម្មដល់អតិថិជនដោយភាពពេញចិត្ត និងមានទំនួលខុសត្រូវប្រចាំជាដរាប អតិថិជនពេញចិត្តនៅលើផលិតផលចាត់ទុកជាការដំណើរការដែលមានគុណភាព ត្រូវតែងតែទៅសួរសុខទុកជាប់ជាប្រចាំ ណែនាំផលិតផលឬសេវាកម្មថ្មីៗ ដែលមានប្រយោជន៍និងគួរតាមដានលទ្ធផលទាក់ទងជាមួយផលិតផលដែលបានលក់ឲ្យអតិថិជនជាប្រចាំ ព្យាយាមបង្កើនទំនុកចិត្តនៃផលិតផលដោយការផ្ដល់សេវាកម្មដែលល្អនិងមានការពេញចិត្តជាមួយអតិថិជន
អ្នកធុរកិច្ចសឹកសេសម៉រ៍គ្រប់រូបត្រូវដំណើរការលក់ផលិតផលរបស់ក្រុមហ៊ុនសឹកសេសម៉រ៍ដល់អតិថិជនក្នុងតម្លៃលក់រាយតាមដែលក្រុមហ៊ុនបានកំណត់មក ផលិតផលរបស់សឹកសេសម៉រ៍គ្រប់មុខសុទ្ធតែមានគុណភាព តម្លៃសមរម្យ ការលក់កាត់តម្លៃនឹងបញ្ចុះតម្លៃចំណេញដែលអ្នកធុរកិច្ចសឹកសេសម៉រ៍គ្រប់រូបគួរទទួលបានយ៉ាងពេញលេញ ទាំងនៅផ្ដល់ផលប៉ះពាល់ដោយការឆ្លៀតឪកាសអ្នកចូលរួមធុរកិច្ចផ្សេងៗ ដូច្នោះអ្នកធុរកិច្ចសឹកសេសម៉រ៍គ្រប់គ្នាត្រូវមិនធ្វើឲ្យខូចឈ្មោះរបស់អ្នកធុរកិច្ចសឹកសេសម៉រ៍ ជាចំណែករួមការធ្វើទង្វើរដែលមិនត្រឹមត្រូវ ក្នុងករណីក្រុមហ៊ុនបានរកឃើញថាអ្នកធុរកិច្ចសឹកសេសម៉រ៍ម្នាក់ណានាំផលិតផលេបស់ក្រុមហ៊ុនទៅលក់កាត់តម្លៃ ទាបជាងតម្លៃក្រុមហ៊ុនបានកំណត់ ក្រុមហ៊ុននឹងដំណើរការលាលែងជាសមាជិកនិងបិទសិទ្ធក្នុងការចាយប្រាក់រង្វាន់របស់អ្នកធុរកិច្ចសឹកសេសម៉រ៍ម្នាក់នោះភ្លាមៗ
អ្នកធុរកិច្ចសឹកសេសម៉រ៍ គ្រប់រូបគោរពភាពដែលជាការប្រមូលផ្ដុំតែមួយជាមួយគ្នាក្នុងក្រុមការងារនីមួយៗ ការប្រមូលផ្ដុំតែមួយរបស់ក្រុមការងារការណែនាំជារបស់ដែលសំខាន់របស់គម្រោងធុរកិច្ចរបស់សឹកសេសម៉រ៍ សឹកសេសម៉រ៍មិនអនុញ្ញាតឲ្យមានការផ្លាស់ប្តូរស្ថានភាពជាអ្នកធុរកិច្ចសឹកសេសម៉រ៍ពីក្រុមការងារមួយទៅក្រុមការងារមួយទៀតទេ ការផ្លាស់ប្តូរនាំទៅកាន់ការមានជម្លោះនឹងធ្វើឲ្យបាត់បង់ផលប្រយោជន៍ក្នុងធុរកិច្ចរបស់អ្នកធុរកិច្ចសឹកសេសម៉រ៍។ ដូច្នេះអ្នកធុរកិច្ចសឹកសេសម៉រ៍ត្រូវតែមិនចូលទៅពាក់ព័ន្ធ ឬជួយអ្នកផ្សេងដោយផ្ទាល់ ឬប្រយោល ក្នុងការបញ្ចុះបញ្ចូលអ្នកផ្សេងចូលមកក្នុងក្រុមការងារ ឬចេញពីអង្គភាពក្រុមការងារចាស់ ដើម្បីមកចុះឈ្មោះក្នុងអង្គភាពក្រុមធុរកិច្ចថ្មីមិនថាដោយហេតុផលណាមួយរួមទាំងការស្នើឲ្យអ្នកផ្សេងដែលអាចជាមិត្តភក្តិបងប្អូនមកដាក់ពាក្យទុកជាមុនក៏ដោយ។
ប្រភពនៃប្រាក់ចំណូលពិតប្រាកដរបស់អ្នកធុរកិច្ចសឹកសេសម៉រ៍ គឺប្រាក់ចំណូលដែលកើតមកពីការពង្រីកបណ្ដាញអ្នកបរិភោគផលិតផលហើយ និង ការមើលថែអ្នកបរិភោគផលិតផលរួមទាំងអង្គភាពធុរកិច្ចផ្ទាល់ខ្លួន ទោះបីការអប់រំជារបស់សំខាន់ហើយចាំបាច់សម្រាប់ការដំណើរការធុរកិច្ចសឹកសេសម៉រ៍ឲ្យទទួលបានភាពជោគជ័យ ប៉ុន្តែអ្នកធុរកិច្ចសឹកសេសម៉រ៍មិនគួរនឹងស្វែងរកផលប្រយោជន៍ពីការអប់រំ ការប្រជុំ ឬការធ្វើព្រឹត្តិការណ៍ផ្សេងៗ ដោយលក់សំបុត្រ ឬ ឯកសារជម្រុញការធ្វើធុរកិច្ចដែលមានតម្លៃខ្ពស់លើសភាពសមរម្យ អ្នកធុរកិច្ចសឹកសេសម៉រ៍ត្រូវផ្តល់ជំនួយ ឬលើកទឹកចិត្តផ្តល់ការណែនាំ និងប្រឹក្សាយោបល់ក្នុងការដំណើរការធុរកិច្ចដែលត្រឹមត្រូវដល់អ្នកធុរកិច្ចសឹកសេសម៉រ៍ដែលអ្នកបានណែនាំដោយការពេញចិត្តបំផុត ។
ការស្ដុកផលិតផលចាត់ទុកជាការដំណើរការដែលមិនត្រឹមត្រូវ រួមទាំងមិនគួរបង្គាប់ឲ្យអ្នកធុរកិច្ចសឹកសេសម៉រ៍ក្នុងអង្គភាពស្តុកទុកផលិតផលច្រើនជាងចំនួនដែលត្រូវប្រើប្រាស់ ឬអាចលក់បានរាល់ខែ ទង្វើរដែលបានពោលនឹងធ្វើឲ្យអ្នកដំណើរការធុរកិច្ចតាមរបៀបខុសច្បាប់
អ្នកធុរកិច្ចសឹកសេសម៉រ៍ត្រូវចែកចាយផលិតផលសឹកសេសម៉រ៍ ដែលមានការធានាការពេញចិត្តឲ្យអតិថិជនដែលក្រុមហ៊ុន មិនអនុញ្ញាតឲ្យអ្នកធុរកិច្ចសឹកសេសម៉រ៏ប្រើពេលវេលានៃការស្វែងរកផលប្រយោជន៍ពីការស្វែងយល់ ឬការទាក់ទងទំនាក់ទំនងជាមួយអ្នកធុរកិច្ចសឹកសេសម៉រ៍ផ្សេងៗនៃការចែកចាយផលិតផលឬសេវាកម្មអ្វីដែលមិនមែនជាផលិតផលឬសេវាកម្មរបស់សឹកសេសម៉រ៍ដែលទទួលការអនុញ្ញាតរួចរាល់ហើយ ព្រោះទង្វើរទាំងនេះនាំមកនូវភាពច្របូកច្របល់ដែលមិនមែនជាការធានាដែលច្បាស់លាស់ហើយមិនមានហេតុផលដល់អ្នកធុរកិច្ចសឹកសេសម៉រ៍ ។
អ្នកធុរកិច្ចសឹកសេសម៉រ៍បង្កើតធុរកិច្ចពីមិត្តភ័ក្រនិងការទាក់ទងជាប្រចាំ ធុរកិច្ចសឹកសេសម៉រ៍ជាធុរកិច្ចដែលអាស្រ័យទំនាក់ទំនងលក្ខណៈបុគ្គលនឹងបុគ្គលការលក់រាយផលិតផលសឹកសេសម៉រ៍ត្រូវចែកចាយដោយការមិនគោះទ្វារផ្ទះ ឬ ការផ្ញើរព័ត៌មានតាមប្រៃសណីយ៍ ឬបង្ហាញទិន្នន័យតាមប្រព័ន្ធផ្សព្វផ្សាយបោះពុម្ព ផ្សព្វផ្សាយពាណិជ្ជកម្មតាមវិទ្យុ ទូរទស្សន៍ ឬ ប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិក ព្រោះនោះនឹងក្លាយទៅការបង្ខូចកេរ្តិ៍ឈ្មោះរបស់អ្នកធុរកិច្ចសឹកសេសម៉រ៍ ។
អ្នកធុរកិច្ចសឹកសេសម៉រ៍ ត្រូវគោរពដល់សិទ្ធិសេរីភាពនៃការសម្រេចចិត្តរបស់បុគ្គល អ្នកធុរកិច្ចសឹកសេសម៉រ៍ ត្រូវដំណើរការធុរកិច្ចដោយអាកប្បកិរិយាសុភាពរាបសាបន្ទន់ខ្លួន ការចែកចាយផលិតផលដោយប្រើបច្ចេកទេសការបង្កើតសម្ពាធនៃការលក់ផលិតផល នឹងធ្វើឲ្យមានផលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់អ្នកធុរកិច្ចសឹកសេសម៉រ៍ទាំងអស់របស់អ្នកធុរកិច្ចសឹកសេសម៉រ៍ទាំងអស់។
អ្នកធុរកិច្ចសឹកសេសម៉រ៍ ត្រូវសុំអនុញ្ញាតពីក្រុមហ៊ុន ជាលាយលក្ខអក្សរហើយទទួលបានការអនុញ្ញាតជាលាយលក្ខអក្សរពីក្រុមហ៊ុនមុនការប្រើឈ្មោះពាណិជ្ជកម្មនិងសញ្ញាពាណិជ្ជកម្មរបស់សឹកសេសម៉រ៍ ឈ្មោះពាណិជ្ជកម្មនិងសញ្ញាពាណិជ្ជកម្មរបស់សឹកសេសម៉រ៍ជារឿងដែលសំខាន់បំផុតដូច្នេះក្រុមហ៊ុនហាមការផលិតនិងលក់ កាសែត ឧបករណ៍ជំនួយក្នុងធ្វើធុរកិច្ចផ្សេងៗ នៅក្នុងអង្គភាពធុរកិច្ចសឹកសេសម៉រ៍ដោយមិនបានទទួលការអនុញ្ញាត។
ក្រុមហ៊ុនមិនអនុញ្ញាតឲ្យអ្នកធុរកិច្ចសឹកសេសម៉រ៍ផលិតឯកសារបោះពុម្ភ ឬ ការផ្សព្វផ្សាយឧបករណ៍ផ្សេងៗ ដែលមានលក្ខណះធ្វើឲ្យអ្នកផ្សេងយល់ខុសថាផលិតដោយក្រុមហ៊ុន។
ក្រុមហ៊ុនមិនអនុញ្ញាតឲ្យអ្នកធុរកិច្ចសឹកសេសម៉រ៍ រៀបចំរចនាសម្ព័នដោយប្រើឈ្មោះត្រកូលដែលគ្មានអត្តសញ្ញាណទាក់ទងជាមួយក្រុមហ៊ុន ឬ លួចអាងឈ្មោះអ្នកផ្សេងមកចុះឈ្មោះដោយសាម៉ីខ្លួនមិនបានដឹងទាំងអ្នកបរិភោគទាំងអ្នកធុរកិច្ច ប្រសិនក្រុមហ៊ុនពិនិត្យឃើញសមាជិកក្នុងរចនាសម្ព័ននេះមានន័យថាលេខកូដសមាជិកនោះៗ ទុកជាមោឃៈ។
ក្រុមហ៊ុនរំពឹងប្រាថ្នាឲ្យអ្នកធុរកិច្ចសឹកសេសម៉រ៍គ្រប់រូបដំណើរការធុរកិច្ចឲ្យទទួលបានភាពជោកជ័យនិងប្រតិបត្តិខ្លួនឲ្យសមរម្យ មិនធ្វើខុសពីក្រមសីលធម៌ដ៏សែនល្អរបស់សង្គម ដែលការប្រតិបិត្តខ្លួនមិនសមរម្យ ដូចជា រឿងសាហាយស្មន់ ការធ្វើបាបអ្នកធុរកិច្ចសឹកសេសម៉រ៍ផ្សេងៗ ការចូលប្រព័ន្ធបណ្ដាញក្រុមការងារអ្នកផ្សេង ដោយមិនបានទទួលការយល់ព្រម ការធ្វើបទបង្ហាញទិន្នន័យក្រុមហ៊ុន ដែលមិនត្រឹមត្រូវ ឬទង្វើរផ្សេងៗ ដែលជាហេតុធ្វើឲ្យក្រុមហ៊ុន ឬអ្នកផ្សេងទទួលរងការខូចខាតយ៉ាងខ្លាំង ។ល។ ដូច្នោះ អ្នកអ្នកធុរកិច្ចសឹកសេសម៉រ៍គ្រប់រូបត្រូវយកចិត្តទុកដាក់រាល់ទង្វើផ្សេងៗ របស់ខ្លួនឯង និងក្រុមការងារដើម្បីឲ្យដំណើរការធុរកិច្ចសឹកសេសម៉រ៍បានយ៉ាងត្រឹមត្រូវតាមសីលធម៌ដ៏ល្អរបស់សង្គម
បច្ចុប្បន្នការទំនាក់ទំនងតាមប្រព័ន្ធកុំព្យូទ័រទទួលបានការពេញនិយមខ្ពស់ហើយជាផ្នែកមួយក្នុងការដំណើរការជីវិតប្រចាំថ្ងៃដូច្នេះអ្នកធុរកិច្ចសឹកសេសម៉រ៍ត្រូវ ដឹងក្នុងការបង្ហាញទិន្នន័យឬការប្រើទិន្នន័យដែលទាក់ទងនឹងធុរកិច្ចសឹកសេសម៉រ៍ តាមប្រព័ន្ធកុំព្យូទ័រនិងអ៊ីនធឺណែតត្រូវនៅក្រោមសីលធម៌ហើយ និងលក្ខខណ្ឌនៃការអនុវត្តន៍របស់ អ្នកធុរកិច្ចសឹកសេសម៉រ៍ រួមទាំងមិនល្មើសបទបញ្ជាទាក់ទងនឹងការប្រើប្រាស់ កុំព្យូទ័រ ព.ស. 2560 ក្រុមហ៊ុនមិនទទួលខុសត្រូវក្នុងទង្វើរអ្វីៗ ទាំងអស់។
អ្នកធុរកិច្ចសឹកសេសម៉រ៍ អាចធ្វើគេហទំព័រផ្ទាល់ខ្លួនដើម្បីចែករំលែករឿងរាវទាក់ទង់នឹងបទពិសោធផ្សេងៗ រហូតដល់ការងារឬរូបថតរបស់អ្នកទៅដល់អ្នកដទៃ ដែលនឹងចូលមកទស្សនាគេហទំព័ររបស់អ្នកបាន តែអ្នកត្រូវប្រយ័ត្នមិនឲ្យគេហទំព័ររបស់អ្នកដែលមានលក្ខណះការធ្វើខុសសីលធម៌និងលក្ខខណ្ឌនៃការអនុវត្តន៍ របស់អ្នកធុរកិច្ចសឹកសេសម៉រ៍ ឬ ច្បាប់ផ្សេងៗ ដូចជា ធ្វើសកម្មភាពទាក់ទងនឹងកុំព្យូទ័រ ព.ស. 2560 ជាដើម។
មិនធ្វើរាល់អ្វីៗ ដែលអ្នកដទៃខូចខាតទ្រព្យសម្បត្តិនិងកេរ្តិ៍ឈ្មោះ
មិនបង្ហាញគ្រោងធុរកិច្ចឬអូសទាញអ្នកដទៃចូលរួមធុរកិច្ច ឬដើម្បីចែកចាយផលិតផលក្នុងលក្ខណះការផ្ញើរសារតាមអ៊ីម៉ែលជាចំនួនច្រើន
មិននិយាយដល់អត្ថប្រយោជន៍របស់ផលិតផលលើសពីការពិត និងចេតនាឲ្យអ្នកផ្សេងយល់ច្រឡំ រហូតបង្កើតការខូចខាតដល់សញ្ញាពាណិជ្ជកម្មផលិតផល។
មិនល្មើសនឹងសិទ្ធិផ្ទាល់ខ្លួនរបស់អ្នកផ្សេងដោយការយករឿងរាវឬទិន្នន័យរបស់អ្នកផ្សេង មកប្រកាសក្នុងវេបសាយរបស់ខ្លួនមិនបានទទួលការអនុញ្ញាតជាលាយលក្ខអក្សរ ។
មិនល្មើសនឹងសញ្ញាពាណិជ្ជកម្មផលិតផលគ្រប់ប្រភេទរបស់ក្រុមហ៊ុន ហាមប្រើរូបភាព ឬ កាត់តតួរអក្សរណាមួយរបស់ក្រុមហ៊ុនរហូតហាមធ្វើបណ្តាញភ្ជាប់មកនឹងក្រុមហ៊ុន ដោយមិនបានទទួលការអនុញ្ញាត ឬ មានចេតនាឲ្យអ្នកផ្សេងយល់ខុស និងបង្កើរភាពខូចខាតកេរ្តិ៍ឈ្មោះដល់ក្រុមហ៊ុន។
កុំបង្ហាញរូបភាព សេចក្តីថ្លែងការណ៍ ព័ត៌មានមិនពិតឬមិនត្រឹមត្រូវ។
ហាមប្រើឈ្មោះ SUCCESSMORE ក្នុងផ្នែកណាមួយនៃឈ្មោះ Website, Facebook, Line, YouTube ឬឧបករណ៍ផ្សេងៗជាលក្ខណះ Social Media ដែលនឹងកើតមានឡើងនាពេលអនាគត ។
អ្នកធុរកិច្ចសឹកសេសម៉រ៍មិនត្រូវបង្ហាញតម្លៃផលិតផល ឬលក់ផលិតផលក្នុងតម្លៃដែលទាបជាងតម្លៃក្រុមហ៊ុនបានកំណត់មកឡើយ
មិនប្រកាសស្វែងរកចំណាប់អារម្មណ៍អ្នកក្នុងលក្ខណៈ "ជ្រើសរើសការងារ"
ទាំងនេះ អ្នកធុរកិច្ចសឹកសេសម៉រ៍ត្រូវចាំថាការបង្ហាញឬការប្រើទិន្នន័យអេឡិចត្រូនិក ឬ តាមអ៊ីនធឺណែតនោះអាចធ្វើបាន ប៉ុន្តែត្រូវនៅក្នុងក្របខណ្ឌមិនខុសច្បាប់សីលធម៌និងលក្ខខណ្ឌការអនុវត្តន៍របស់អ្នកធុរកិច្ចសឹកសេសម៉រ៍ រហូតដល់ក្របខណ្ឌរបស់ច្បាប់ផ្សេងៗ ដូចជាធ្វើសកម្មភាពទាក់ទងនឹងការធ្វើខុសទាក់ទិននឹងប្រព័ន្ធកុំព្យូទ័រ ព.ស. 2560 ជាដើម ដើម្បីឲ្យអ្នកទាំងអស់គ្នា អាចនៅរួមគ្នាបានយ៉ាងមានសេចក្តីសុខ ស្មើភាព និងដូចគ្នា។
សម្គាល់: លេខកូដសមាជិកអ្នកធុរកិច្ចសឹកសេសម៉រ៍ដែលទាំងអ្នកចុះឈ្មោះគោលនិងអ្នកចុះឈ្មោះរួម ចាត់ទុកជាលេខកូដអ្នកធុរកិច្ចសឹកសេសម៉រ៍ជាមួយគ្នា
រហូតដល់មាត្រការការដាក់ផាកពិន័យផ្សេងៗ តាមកិច្ចព្រមព្រៀងឬលក្ខខណ្ឌផ្សេងៗ របស់ក្រុមហ៊ុន។
ការដកហូត (លុបចេញពីសមាជិក) មានន័យថា គឺការបញ្ចប់ និងផ្អាកការងារជាអ្នកធុរកិច្ចសឹកសេសម៉រ៍របស់បុគ្គលណាមួយយ៉ាងពេញលេញ ព្រមទាំងសិទ្ធិដែលនឹងបានទទួលប្រាក់ចំណូលផ្សេងៗ ពីក្រុមហ៊ុន ហើយនឹងមានចាប់ផ្ដើមពីថ្ងៃដែលបានផ្តល់ដំណឹងឲ្យអ្នកធុរកិច្ចសឹកសេសម៉រ៍ ដែលពាក់ព័ន្ធបានជ្រាបជាលាយលក្ខណ៍អក្សរ ក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការស្នើសុំលិខិតការបញ្ចប់ស្ថានភាពជាអ្នកធុរកិច្ចសឹកសេសម៉រ៍បានភ្លាមៗ នៅពេលមានករណីណាមួយកើតឡើង ឬ កើតឡើងច្រើនទៀត ដូចតទៅនេះ
អ្នកធុរកិច្ចសឹកសេសម៉រ៍ត្រូវតែដំណើរការធុរកិច្ចសឹកសេសម៉រ៍ដោយមានមោទនៈភាពដែលធ្វើឲ្យអ្នកដទៃយល់ពីធុរកិច្ចសឹកសេសម៉រ៍បានត្រឹមត្រូវ ក្រុមហ៊ុនហាមមិនឲ្យអ្នកធុរកិច្ចសឹកសេសម៉រ៍ធ្វើធុរកិច្ចសឹកសេសម៉រ៍ និងគម្រោងសាយខលម៉ាច់ឆីង ក្នុងលក្ខណះដែលបិទបាំងធ្វើឲ្យវង្វេងជឿជាក់គ្រប់ករណី ដូចឧទាហរណ៍តទៅនេះ
សិទ្ធិជាអ្នកធុរកិច្ចសឹកសេសម៉រ៍ ប្រៀបដូចទ្រព្យសម្បត្តិដែលទទួលបានការធានាស្របតាមច្បាប់ក្រុមហ៊ុននឹងពិចារណាការផ្ទេរសិទ្ធិការជាអ្នកធុរកិច្ចសឹកសេសម៉រ៍ ឲ្យអ្នកដែលមានសិទ្ធិនឹងទទួលបានសិទ្ធិខាងដើមនោះតែប៉ុណ្ណោះដោយមានលក្ខខណ្ឌការផ្ទេរសិទ្ធិការជាអ្នកធុរកិច្ចសឹកសេសម៉រ៍ មានដូចនេះ
បំពេញ “ទម្រង់បែបបទការស្នើសុំផ្ទេរសិទ្ធិនៃការជាអ្នកធុរកិច្ចសឹកសេសម៉រ៍ (ករណីអ្នកឈរឈ្មោះគោលមរណៈភាព)" អាចដោនឡូតបានពីប្រព័ន្ធឬទាក់ទងបុគ្គលិកគ្រប់សាខា
បញ្ជូនទម្រង់បែបបទនេះ ព្រមទាំងឯកសារតម្រូវផ្សេងៗ សំរាប់ធ្វើការពិចារណា
ពេលក្រុមហ៊ុន ពិចារណាអនុម័តឈ្មោះរបស់អ្នកនឹងបង្ហាញជាអ្នកឈរឈ្មោះគោលក្នុងលេខកូដខាងដើម ហើយអាចដំណើរការធុរកិច្ចសឹកសេសម៉រ៍តាមបទបញ្ញត្តិសីលធម៌និងលក្ខខណ្ឌរបស់ក្រុមហ៊ុនសឹកសេសម៉រ៍គ្រប់ប្រការ
ទាំងនេះឈ្មោះរបស់អ្នកស្នើសុំរួមត្រូវបង្ហាញនៅក្នុងប្រព័ន្ធទិន្នន័យសមាជិកមុនអ្នកដាក់ពាក្យស្នើសុំគោលមរណៈភាពការផ្ទេរសិទ្ធិជាអ្នកធុរកិច្ចសឹកសេសម៉រ៍នឹងធ្វើដោយប្តូរឈ្មោះអ្នកចុះឈ្មោះរួមឲ្យទៅអ្នកដាក់ពាក្យគោលជំនួសអ្នកដាក់ពាក្យគោលដែលមរណៈភាពតែប៉ុណ្ណោះ មិនអាចផ្ទេរសិទ្ធិការជាអ្នកធុរកិច្ចសឹកសេសម៉រ៍ឲ្យអ្នកផ្សេងគ្រប់ករណី
ការបញ្ជូនទម្រង់បែបបទការស្នើសុំផ្ទេរសិទ្ធិការជាអ្នកធុរកិច្ចសឹកសេសម៉រ៍ និងឯកសារប្រតិបត្តិការពិចារណាមកឲ្យក្រុមហ៊ុន នោះការផ្ទេរសិទ្ធិការអ្នកធុរកិច្ចសឹកសេសម៉រ៍ នឹងពេញលេញលុះត្រាតែក្រុមហ៊ុនបានពិចារណាអនុម័តជាផ្លូវការរួចរាល់ហើយតែប៉ុណ្ណោះ។