Transform N-P-K សារធាតុអាហារបំបងសម្រាប់រុក្ខជាតិដែលមានអាសូត (N) ផូស្វ័រ (P) និងប៉ូតាស្យូម (K) ។ រូបមន្ត 6-6-20 : រូបមន្តជម្រុញាការចេញពន្លក បញ្ចេញផ្លែ បំប៉នផ្លែ ពង្រីកទំហំផ្លែ ពន្លឿនការប្រមូល ផ្តុំម្សៅ និងស្ករ បង្កើនគុណភាពទិន្នផល បង្កើនការស្រូបយកសារធាតុចិញ្ចឹមតាមស្លឹក និងឫស។
· សមាសធាតុបន្ទាប់បន្សំ និង សមាសធាតុបំប៉នប្រកបទៅដោយសារធាតុដែលមានប្រយោជន៍សម្រាប់រុក្ខជាតិមានដូចជា · ម៉ាញ៉េស្យូម: ជាសមាសធាតុនៃសារធាតុក្លរ៉ូហ្វីលៈ ជួយជម្រុញក្នុងការធ្វើរស្មីសំយោគជួយឱ្យរុក្ខជាតិបង្កើតសារធាតុចិញ្ចឹមដោយខ្លួនឯង។ · ស្ពានធ័រ (S): ជាសមាសធាតុនៃវីតាមីន ដែលមានតួនាទីឲ្យរុក្ខជាតិមានពណ៌បៃតង និងជួយបង្កើតអុកសុីហ្សែនឲ្យរុក្ខជាតិ។ · ជាតិដែក (Fe): ជួយបង្កើនទិន្នផលផលិត ផ្ទៃរលោងស្អាត · ម៉ង់ហ្គាណែស (Mn): មានតួនាទីជម្រុញការស្រូបយកជាតិទឹក · ទង់ដែង (Cu): ជម្រុញការលូតលាស់ និងបង្កើនចំនួនផ្កាកាន់តែច្រើន · ស័ង្កសី (Zn): ជួយបំបែកមែកកាន់តែច្រើន និងពន្លកផ្កា។ · បូរ៉ន (B): ជួយបង្កើនគុណភាពរសជាតិ ទំហំ និងទម្ងន់នៃទិន្នផលផលិត · សារ៉ាយសមុទ្រ: ពីសមុទ្រអាត្លង់ទិកខាងជើង (Seaweed Extract) ជួយឱ្យរុក្ខជាតិស្រូបយកសារធាតុចិញ្ចឹមបានល្អ ជួយជម្រុញការលូតលាស់របស់រុក្ខជាតិនិងជួយបង្កើនចំនួនម៉ៃក្រូអ័រហ្គិននីហ្សុឹម (Microorganism) នៅក្នុងដី ផ្តល់ទិន្នផល ផលិតបានច្រើន (ទាំងទម្ងន់និងបវិមាណ)។ · សៃថូខាយនីន (Cytokinin): មានតួនាទីក្នុងការពង្រីកកោសិការបស់រុក្ខជាតិ ជួយកាត់បន្ថយភាពចាស់ដើមនៃរុក្ខជាតិ ជួយជម្រុញការសំយោគប្រូតេអុីន និងផ្តល់នូវសារធាតុចិញ្ចឹមទៅជាលិកា ជួយជម្រុញការបែកខ្នែង បែកមែកច្រើន និងជម្រុញការចេញផ្ការបស់រុក្ខជាតិ ។